ថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ មន្ទីរពេទ្យង្អែកខេត្តកោះកុង បានរៀបចំការបណ្តុះបណ្តាលវេជ្ជសាស្ត្របន្ត(CME) ប្រចាំសប្តាហ៍ ក្រោមប្រធានបទ: Management of Hyperosmolar Hyperglycemic State (HHS) for type 2 ដែលធ្វើបទបង្ហាញដោយលោកវេជ្ជបណ្ឌិត សោ ដា ប្រធានផ្នែកជំងឺទឹកនោមផ្អែម មន្ទីរពេទ្យបង្អែកខេត្តកោះកុង និងមានវត្តមានថ្នាក់ដឹកនាំ និងមន្ត្រី-បុគ្គលិកតាមបណ្តាផ្នែកអញ្ជើញចូលរួមផងដែរ។
មន្ទីរពេទ្យតែងតែរៀបចំវគ្គបណ្តាលជាប្រចាំ ក្នុងគោលបំណងរំលឹកនិងចែករំលែក ចំនេះដឹងគ្នាទៅវិញទៅមកទាក់ទងនឹងបច្ចេកទេសវេជ្ជសាស្ត្រក្នុងការធ្វើរោគវិច្ឆ័យ ការថែទាំ ព្យាបាល និងបច្ចេកទេសវេជ្ជសាស្ត្រដែលត្រូវបានធ្វើបច្ចុប្បន្នភាពថ្មីៗ ដើម្បីពង្រឹងនិងបង្កើនសមត្ថភាពក្រុមគ្រូពេទ្យយើង ក្នុងការបម្រើសេវាសុខភាពជូនប្រជាជនឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព ។