រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អន ដាវុធ​ ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្ត​កោះកុង​ និង​លោក​ស្រី​ ព្រមទាំងមន្រ្ដី​រាជការ មន្ត្រីជាប់កិច្ចសន្យា​ក្រោម​ឱវាទ​មន្ទីរ​ អញ្ជើញក្នុងពិធីកាន់បិណ្ឌ៥ វត្តទេពនិមិត្ត (វត្តថ្មី)

ព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ ៖ លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង និងលោកស្រី ព្រមទាំងមន្រ្ដីរាជការ មន្ត្រីជាប់កិច្ចសន្យាក្រោមឱវាទមន្ទីរ រួមជាមួយពុទ្ធបរិស័ទជាច្រើន បានអញ្ជើញក្នុងពិធីកាន់បិណ្ឌ៥ ពិធីចម្រើនព្រះបរិត្ត និងសម្ដែង ធម៌ទេសនា ស្ថិតក្នុងវត្តទេពនិមិត្ត (វត្តថ្មី) សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ “ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ពិធីនេះ មានរយៈពេល ១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ”។សូមអនុមោទនា៕

អត្ថបទទាក់ទង