រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមការងារវាយតម្លៃនៃមន្ទីរសុខាភិបាលខេត្តព្រៃវែងស្តីពីការទទួលស្គាល់មន្ទីរពេទ្យជាលក្ខណៈស្តង់ដារនៅកម្ពុជា(CHAS) នៃគម្រោងកម្មវិធីធ្វើឱ្យប្រសើរឡើងគុណភាពសេវាសុខាភិបាលជំហានទី២ (H-EQIP2) របស់ក្រសួងសុខាភិបាល ចុះវាយតម្លៃគុណភាពសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

ថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។

នៅថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ លោកវេជ្ជបណ្ឌិត ហៃ ឡសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ថ្នាក់ដឹកនាំ ព្រមទាំងក្រុមការងារវាយតម្លៃផ្ទៃក្នុងនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានទទួលបដិសណ្ឋារកិច្ច ស្វាគមន៍ក្រុមការងារវាយតម្លៃនៃមន្ទីរសុខាភិបាលខេត្តព្រៃវែង ស្តីពីការទទួលស្គាល់មន្ទីរពេទ្យជាលក្ខណៈស្តង់ដារនៅកម្ពុជា(CHAS) នៃគម្រោងកម្មវិធីធ្វើឱ្យប្រសើរឡើងគុណភាពសេវាសុខាភិបាលជំហានទី២ (H-EQIP2) របស់ក្រសួងសុខាភិបាល។ ដែលក្រុមការងារនេះ ចុះវាយតម្លៃគុណភាពសេវាសុខាភិបាល មន្ទីរមន្ទីរពេទ្យបង្អែកខេត្តកោះកុង រយៈពេល២ថ្ងៃគឺពីថ្ងៃទី៣-៤ ខែតុលា ឆ្នាំ២០២៣ ដោយផ្អែកទៅតាមឧបករណ៍វាយតម្លៃ និងស្តង់ដារទាំង១១ នៃCHAS ។

អត្ថបទទាក់ទង