លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ជាមួយអាជ្ញាធរស្រុក និងមន្ទីរពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីបញ្ហា ១-បញ្ហាដីធ្លីដែលគ្របដណ្តប់ដោយអនុក្រឹត្យ ៨០ នៅឃុំត្រពាំងរូង ស្រុកកោះកុង ២-បញ្ហាដីធ្លីនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល។








