លោក យិន យួតជំទប់ទី១ បានដឹកនាំកិច្ចប្រជុំសម្របសម្រួលទំនាស់ដីស្រែរវាងឈ្មោះ សោម សុផាន និងឈ្មោះ នាគ ញឹម ស្ថិតក្នុងភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយមានវត្តមានអញ្ជើញចូលរួមពី លោក-លោកស្រី ក្រុមការងារឃុំ មេភូមិ និងភាគីទាំង២។
ក្រោយពីបានសម្របសម្រួល ភាគីទាំង២មិនយល់ព្រមតាមការសម្របសម្រួល តែលោកប្រធានអង្គប្រជុំ បានស្នើឲ្យភាគីទាំង២ ត្រលប់ទៅសម្រួលគ្នានៅទីតាំងដីផ្ទាល់ និងត្រូវចូលរួមពីក្រុមការងារឃុំ ដោយត្រូវអញ្ជើញចាស់ព្រឹទ្ធាចារ្យដែលបានដឹងប្រវត្តដីនេះឲ្យចូលរួមផងដែរ។
ប្រភព៖រដ្ឋបាលឃុំអណ្តូងទឹក
-------------------------------------
ថ្ងៃចន្ទ ៣ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣