លោកឧត្ដមសេនីយ៍ត្រី ស សារ៉ាត ស្នងការស្តីទី បានដឹកនាំកងកម្លាំងនគរបាលស្នងការដ្ឋានគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងនោះដែរ លោកឧត្តមសេនីយ៍ត្រីស្នងការស្តីទី បានលេីកឡេីងនូវចំណុចសំខាន់មួយចំនួន សម្រាប់អនុវត្តមាន៖
-ពង្រឹងអនុវត្តវិន័យ ០០៦ បបជ របស់កងកម្លាំងនគរបាលជាតិ
-ណែរនាំដល់កងកម្លាំង ចូលរួមគោរពច្បាប់ចរាចរណ៍ និងជៀសឆ្ងាយពីគ្រឿងញៀនទាំងអស់គ្នា
-ការពង្រឹងវេនប្រចាំបញ្ជាប្រចាំថ្ងៃ
-រំលឹកអំពីការការពាររក្សាសន្តិសុខ សុវត្ថិភាព ទូទាំងខេត្តអោយបានល្អប្រសើរ
-ការធ្វើអនាម័យ ទាំងក្នុង និងក្រៅបរិវេណ ស្នងការដ្ឋាននគរបាលខេត្ត។
ថ្ងៃចន្ទ ៣ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ October 2, 2023