រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក លោក ហុង ប្រុស អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមជាមួយ ឯកឧត្តម ស្រេង ហុង អភិបាលរងខេត្ត នាំយកទេយ្យទានចូលរួមកម្មវិធីវេនកាន់បិណ្ឌ ក្នុងរដូវបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ គ.ស.២០២៣ នៅ វត្តព្រះពុទ្ធទានារាម( ហៅវត្តខ្សាច់ស)

លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក លោក ហុង ប្រុស អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមជាមួយ ឯកឧត្តម ស្រេង ហុង អភិបាលរងខេត្ត នាំយកទេយ្យទានចូលរួមកម្មវិធីវេនកាន់បិណ្ឌ ក្នុងរដូវបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣ នៅ វត្តព្រះពុទ្ធទានារាម( ហៅវត្តខ្សាច់ស)ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុក មន្ត្រីរាជការសាលាស្រុក កម្លាំងប្រដាប់អាវុធ អាជ្ញាធរឃុំ និងពុទ្ធបរិស័ត ស្ថិតនៅក្នុងឃុំបឹងព្រាវ ស្រុកស្រែអំបិល។ ក្នុងនោះ ឯកឧត្តមបាននាំយកទេយ្យទានប្រគេនព្រះសង្ឃ រួមមាន ទឹកបរិសុទ្ធ ០២កេស ទឹកត្រី ០២កេស អង្ករ ០២បាវ មីម៉ាម៉ា ០៦កេសតូច ត្រីខ ០១កេស ស្ករស ០៤គ.ក្រ ប៊ីចេង ០៤គ.ក្រ អំបិល ០៣គ.ក្រ និងទឹកផ្លែឈើ ០៥កេស ។

អត្ថបទទាក់ទង