ស្រុកកោះកុង ៖ ថ្ងៃសៅរ៍ ១ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ លោកស្រី សឿ សាវី និងលោក អ៊ឹង ទូច សមាជិកក្រុមប្រឹក្សាស្រុកកោះកុង រួមជាមួយលោកស្រីនាយករង លោកប្រធានការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ និងក្រុមប្រឹក្សាឃុំតាតៃក្រោម អញ្ជើញចូលរួមកាន់បិណ្ឌ ១ នៅវត្តតេជោពោធិរាម (ហៅវត្តកោះអណ្តែត) ស្ថិតនៅភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ជាមួយលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុកកោះកុង ក្រុមប្រឹក្សាឃុំតាតៃក្រោម និងពុទ្ធបរិស័ទចំណុះជេីងវត្តជិតឆ្ងាយ