រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលសង្កាត់ស្ទឹងវែង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៦ ឆ្នាំទី២ អាណត្តិទី៥ របស់ក្រុមប្រឹក្សាសង្កាត់ស្ទឹងវែង ក្រោមអធិបតីភាពលោក កាយ ក្រុង ប្រធានក្រុមប្រឹក្សាសង្កាត់

រដ្ឋបាលសង្កាត់ស្ទឹងវែង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៦ ឆ្នាំទី២ អាណត្តិទី៥ របស់ក្រុមប្រឹក្សាសង្កាត់ស្ទឹងវែង ក្រោមអធិបតីភាពលោក កាយ ក្រុង ប្រធានក្រុមប្រឹក្សាសង្កាត់ ។
កិច្ចប្រជុំនេះបានដំណើការតាមរបៀបវារៈដូចខាងក្រោមៈ
១/ .ពិនិត្យកូរ៉ុមសម្រាប់កិច្ចប្រជុំ និងពិនិត្យអនុម័តលើរបៀបវារៈនៃកិច្ចប្រជុំ
២/ .ពិនិត្យ និងអនុម័ត លើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៥ ឆ្នាំទី២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាសង្កាត់
៣/ .ពិនិត្យ និងអនុម័ត របាយការណ៍អនុវត្តការងាររដ្ឋបាលសង្កាត់ ប្រចាំខែ កញ្ញា ឆ្នាំ ២០២៣
៤/ .ពិនិត្យ និងអនុម័តលើសេចក្ដីព្រាង សេចក្ដីសម្រេចតែងតាំង អនុភូមិ និងសមាជិកភូមិព្រែកស្វាយ
៥/. ពិនិត្យ និងអនុម័ត លើសេចក្ដីព្រាង ការកែសម្រួល គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ សង្កាត់ស្ទឹងវែង
៦/. បញ្ហារផ្សេងៗ
កិច្ចប្រជុំបានរៀបចំធ្វើឡើងនៅសាលាសង្កាត់ស្ទឹងវែង វេលាម៉ោង ២:៣០នាទីរសៀល ថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ២០២៣។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង