ស្រុកកោះកុង ៖ រសៀលថ្ងៃសុក្រ ១៥ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ លោក អ៊ឹង បឺត ប្រធានការិយាល័យផែនការនិងគាំទ្រឃុំ-សង្កាត់ ស្រុកកោះកុង និងជាអ្នកហ្វឹកហ្វឺនថ្នាក់ស្រុក បានអញ្ជើញសម្របសម្រួលវគ្គហ្វឹកហ្វឺនដល់អ្នកអនុវត្តសំខាន់ៗ នៅថ្នាក់ឃុំ ក្នុងការអនុវត្តការងារគម្រោងអាហារូបត្ថម្ភនៅកម្ពុជា នៅក្នុងឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ដើម្បីបង្កើនយកចិត្តទុកដាក់ក្នុងការអនុវត្តការងារគម្រោងអាហារូបត្ថម្ភនេះ ដើម្បីទទួលបាននូវលទ្ធផលល្អ និងប្រសិទ្ធភាពនៃការងារ។