ថ្ងៃអង្គារ ១២ កើត ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣
លោកស្រី សេុីត សុខុម ជាអ្នកទទួលបន្ទុកកិច្ចការស្រ្តីនិងកុមារ បានដឹកនាំ លោក សៅ សុផា អនុភូមិកោះអណ្តែត និងជាអ្នកអនុវត្តសំខាន់ៗនៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ប្រចាំភូមិកោះអណ្ដែត បានសហការជាមួយ លោកបាន ចន្នារិទ្ធិ ប្រធានស្ដីទីប៉ុស្តិ៍សុខភាពតាតៃ ចុះសួរសុខទុក្ខប្រជាពលរដ្ឋភូមិកោះអណ្ដែត៖១.ផ្សព្វផ្សាយអំពីការថែទាំស្ត្រីអំឡុងពេលមានផ្ទៃពោះ។២.ថែទាំសុខភាពស្ត្រីក្រោយពេលសម្រាល។៣.ការចិញ្ចឹមទារកនិងកុមារតូច។៤.ចុះដាក់អាបែតបាន ២៣គ្រួសារ។៥.បអ់រផ្សព្វផ្សាយស្ដីពីជំងឺគ្រុនឈាមបង។សមាសភាពចូលរួមមានចំនួន១៧នាក់ស្រី ១៥នាក់ ស្ថិតនៅភូមិកោះអណ្ដែត ឃុំតាតៃក្រោម។