ស្រុកកោះកុង ÷ ថ្ងៃអង្គារ ១២ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ លោក អ៉ឹង បឺត ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ ស្រុកកោះកុង បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ជូនដល់ក្រុមចុះឈ្មោះ បោះឆ្នោត និងភាគីពាក់ព័ន្ធនៅតាមបណ្តាឃុំ សង្កាត់ ទូទាំងខេត្តកោះកុង ដើម្បីឱ្យដំណើរការប្រកបដោយ ភាពរលូន និងទទួលបានលទ្ធផលល្អប្រសើរ ដែលរៀបចំដោយលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកោះកុង មានរយៈពេល ២ថ្ងៃ(២៦-២៧ ខែកញ្ញា ឆ្នាំ២០២៣) នៅសាលប្រជុំវិទ្យាល័យ ចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង