/ / /

លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមសំណោះសំណាល លើកទឹកចិត្តដល់សិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០២២-២០២៣ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣

លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមសំណោះសំណាល លើកទឹកចិត្តដល់សិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០២២-២០២៣ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានការចូលរួមពី លោកប្រធានស្តីទីការិយាល័យអប់រំ យុវជន និងកីឡាស្រុក កងកម្លាំងប្រដាប់អាវុធទាំងប្រភេទ លោកមេឃុំស្រែអំបិល លោកគ្រូ អ្នកគ្រូ សិស្សថ្នាក់ទី១២ ដែលប្រព្រឹត្តទៅនៅសាលប្រជុំអគារធនធាន វិទ្យាល័យស្រែអំបិល ក្នុងពិធីសំណេះសំណាលនេះ លោកអភិបាលស្រុក បានផ្តាំផ្ញើសិស្សថ្នាក់ទី១២ អោយខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ ដើម្បីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ អោយទទួលបានលទ្ធផលនិទ្ទេសល្អគ្រប់ៗគ្នា និងណែនាំសិស្សានុសិស្សគោរពច្បាប់ចរាចរណ៍ ជាពិសេសត្រូវពាក់មួកសុវត្តិភាពឳ្យបានភ្ជាប់ជួនទាំងអស់គ្នា។

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    07/06/2026

    មន្ទីរធម្មការនិងសាសនាខេត្តកោះកុង​ សហការជាមួយសាលាគណទាំងពីរគណៈរៀបចំការប្រឡងវិញ្ញាបនបត្រធម្មវិន័យ​ ត្រី​ ទោ​ ឯក​ នៅមណ្ឌលប្រឡង​ខេត្តកោះកុង​ ក្នុងវត្តជោតញ្ញាណ​ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ​ ខេត្តកោះកុង​ ស្ថិតក្នុងពិធីដ៏ថ្លៃថ្លានេះមានការចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីលោកជំទាវ​ ឈី​ វ៉ា​ អភិបាលនៃគណៈអភិបាលខេត្តកោះកុង ក្នុងពិធីកាត់ស្រោមវិញ្ញាសា

  • ហេង គីមឆន/
    07/06/2026

    ឯកឧត្តម ឃឹម ច័ន្ទឌី អនុប្រធានកិត្តិយសាខា បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    07/06/2026

    លោក កង ថាវរៈ នាយកសាលាកម្ពុជបុត្ត ខេត្តកោះកុង បរិច្ចាគថវិកាចំនួន ១០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    07/06/2026

    លោកស្រី ស្រីពេជ្រ រ៉ុងនាង អាជីវករលក់ទំនិញគ្រប់ប្រភេទ ក្រុងខេមរភូមិន្ទ បរិច្ចាគថវិកាចំនួន ៤០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    07/06/2026

    លោក លឹម ទី អាជីវករលក់ដូរ ផ្សារដងទង់ ខេត្តកោះកុង បរិច្ចាគថវិកាចំនួន ១០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    07/06/2026

    ឧត្តមសេនីយ៍ត្រី ដាត់ គយណូ អនុប្រធានកិត្តិយសសាខា បរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦