លោក សុខ ភិរម្យ អភិបាលស្រុក បានដឹកនាំកិច្ចប្រជុំគណ:អភិបាលស្រុកមណ្ឌលសីមា ប្រចាំខែកញ្ញា ឆ្នាំ២០២៣ និងពិនិត្យសេចក្ដីព្រាងឯកសារប្រជុំសាមញ្ញលើកទី៥២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ដោយមានរបៀបវារៈរួមមាន៖
១.ពិនិត្យ សេចក្ដីព្រាងរបៀបវារ: កិច្ចប្រជុំសាមញ្ញលើកទី៥២ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
២.ពិនិត្យ សេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
៣.ពិនិត្យ សេចក្ដីព្រាងរបាយការណ៍រដ្ឋបាលស្រុក ប្រចាំខែកញ្ញា ឆ្នាំ២០២៣
៤.ពិនិត្យ សេចក្ដីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដល់ បុគ្គលិក ប្រចាំខែកក្កដា សីហា និងកញ្ញា ឆ្នាំ២០២៣
៥.ពិនិត្យ ពិភាក្សាការបែងចែកថ្នាក់ដឹកនាំចូលរួមវេនបុណ្យភ្ជុំបិណ្ឌ និងកឋិនទាន នាពេលខាងមុខនេះ
៦.បញ្ហាផ្សេងៗ ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា
វេលាម៉ោង៨:៣០នាទីព្រឹក
ថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣