ស្រុកកោះកុង ៖ ព្រឹកថ្ងៃចន្ទ ១១ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារស្រុកកោះកុង (គ.ក.ស.ក) បានរៀបចំកិច្ចប្រជុំសាមញ្ញប្រចាំខែកញ្ញា ដើម្បីបូកសរុបលទ្ធផលការងារ និងលើកទិសដៅការងារបន្តខែតុលា ឆ្នាំ២០២៣ ក្រោមការដឹកនាំដោយលោកស្រី សឿ សាវី ប្រធាន គ.ក.ស.ក និងមានការចូលរួមពីលោក លោកស្រីអនុប្រធាន និងសមាជិក គ.ក.ស.ក ស្រុកកោះកុង សរុបចំនួន ១៥រូប ស្រី ០៧រូប នៅសាលប្រជុំសាលាស្រុកកោះកុង។