រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមប្រឹក្សាឃុំត្រពាំងរូង បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៥ ក្រោមអធិបតីភាព លោក លៀង សាម៉ាត ប្រធានក្រុមប្រឹក្សាឃុំត្រពាំងរូង នៅសាលាឃុំត្រពាំងរូង

រដ្ឋបាលឃុំត្រពាំងរូង,ថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៨:០០ នាទីព្រឹក ក្រុមប្រឹក្សាឃុំត្រពាំងរូង បានរៀបចំបើកកិច្ចប្រជុំសាមញ្ញលើកទី១៥ របស់ក្រុមប្រឹក្សាឃុំត្រពាំងរូង អាណត្តិទី៥ នៃស្រុកកោះកុង ខេត្តកោះកុង ក្រោមអធិបតីភាពលោក លៀង សាម៉ាត មេឃុំ និងជាប្រធាននៃអង្គប្រជុំ ដែលមានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ស្មៀន ជំនួយការហិរញ្ញវត្ថុ ជំនួយការរដ្ឋបាល លោកមេភូមិទាំ៤ នៃឃុំត្រពាំងរូង លោកគ្រូ អ្នកគ្រូនាយកសាលាទាំង៤ រួមជាមួយនាយប៉ុស្តិ៍នគបាលរដ្ឋបាលឃុំត្រពាំងរូង ។ លេីរបៀបវារះចំនួន ០៩:១ . មតិបើកកិច្ចប្រជុំរបស់ប្រធាន ក្រុមប្រឹក្សាឃុំ ២. ពិនិត្យកូរ៉ុម ៣. ពិនិត្យ អនុម័តរបៀបវារះ ៤. ពិនិត្យ ពិភាក្សា និងអនុម័ត កំណត់ហេតុអង្គប្រជុំខែមុន ៥. ពិនិត្យ និងអនុម័តសេចក្ដីព្រៀង  របាយការណ៍ ១ខែកន្លងមក ៦. ពិនិត្យពិភាក្សា អនុម័តគម្រោងអាហារូបត្ថម ៧. បញ្ហាផ្សេងៗ និងដំណោះស្រាយ ៨. ផែនការបន្ត ៩. បិទអង្គប្រជុំ  ។ មានសមាសភាពចូលរួមសរុបចំនួន ២០នាក់ស្រី០២នាក់ នៅសាលាឃុំត្រពាំងរូង ស្រុកោះកុង ខេត្តកោះកុង៕

អត្ថបទទាក់ទង