រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី វ៉ាត់ សុខា សមាជិកក្រុមប្រឹក្សាឃុំត្រពាំងរូង បាននាំយកអំណោយជូនចាស់ជរាដែលមានជីវភាពខ្វះខាត មានទីលំនៅភូមិព្រែកអង្គុញ ឃុំត្រពាំងរូង ស្រុកោះកុង ខេត្តកោះកុង

រដ្ឋបាលឃុំត្រពាំងរូង, ថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៣   លោក លៀង សាម៉ាត មេឃុំត្រពាំងរូង បានចាត់តាំងលោកស្រី វ៉ាត់ សុខាសមាជិកក្រុមប្រឹក្សាឃុំ លោក កើត លីន មេភូមិព្រែកអង្គុញ លោក ឡៅ នុត អនុភូមិព្រែកអង្គុញ និងកម្លាំងប្រជាការពារ នាំយកនូវអំណោយគ្រឿងឧបភោគបរិភោគមួយចំនួនដូចជា អង្ករចំនួន ២៥ គីឡូក្រាម មី១កេះ ត្រីខ១យួ  ប្រេងសណ្ដែក ទឹកត្រី ស្ករស ប៊ីចេង អំបិល ជូនដល់លោកយាយ ម៉ាន់ ស៊ុម ភេទស្រី អាយុ ៧៦ ឆ្នាំ ដែលជាចាស់ជរាមានជីវភាពខ្វះខាត មានទីលំនៅភូមិព្រែកអង្គុញ ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។

អត្ថបទទាក់ទង