រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ ភិរម្យ អភិបាលស្រុក បានដឹកនាំក្រុមការងារថ្នាក់ស្រុក ចុះត្រួតពិនិត្យមើលស្ថានភាពផ្លូវ និងវាស់វែងជួសជុលឡើងវិញ ស្ថិតនៅចំណុចគីរីវង់ ភូមិចាំយាម ឃុំប៉ាក់ខ្លង

ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅចំណុចគីរីវង់ ថាមានសិស្សានុសិស្ស ជិះកង់ម៉ូតូ ទៅសាលារៀនបានជួបគ្រោះថ្នាក់រលាត់ដៃជើង ដែលបណ្ដាលមកពីការរអិលដួល ព្រោះផ្លូវមានលក្ខណ:រអិល និងមានភក់ ។
លោក សុខ ភិរម្យ អភិបាលស្រុក បានដឹកនាំក្រុមការងារថ្នាក់ស្រុក ចុះត្រួតពិនិត្យមើលស្ថានភាពផ្លូវ ដោយឃើញថាផ្លូវនោះពិតជាមានលក្ខណ:លំបាកក្នុងការធ្វើដំណើររបស់សិស្សានុ សិស្ស និងប្រជាពលរដ្ឋពិប្រាកដមែន ដោយសារផ្លូវនេះជាប្រភេទផ្លូវដីភ្នំ ស្អិត ជ្រាំរអិល មានប្រវែងប្រមាណ ៧០០ម៉ែត្រ ស្ថិតនៅចំណុចគីរីវង់ ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

លោកអភិបាលស្រុក ក៏បានប្រគល់អំពូលសូឡាចំនួន ២គ្រឿងដល់សាលាបឋមសិក្សាគីរីវង្ស និងប្រគេនអំពូលសូឡា ២គ្រឿងទៀត ដល់វត្តគិរីវង្សផងដែរ ដែលជាអំណោយរបស់ក្រុមហ៊ុនវារីអគ្គិសនីឬស្សីជ្រុំក្រោម ។
សមាសភាពចូលរួមមាន លោកនាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត លោកមេបញ្ជាការ មេបញ្ជាការរងផ្នែកសឹករងស្រុក កម្លាំងវរ:សេនាតូចនគរបាលការពារព្រំដែនគោគលេខ ៨២៧ លោកមេឃុំប៉ាក់ខ្លង មន្រ្តីរាជការសាលាស្រុក នាយកសាលាគីរីវង់ និងកម្លាំយោធាប្រចាំការច្រកគីរីវង់ ។
វេលាម៉ោង៩:០០នាទីព្រឹក
ថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧
ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣

អត្ថបទទាក់ទង