លោក សៀង កក្កដា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ អញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការលទ្ធកម្ម ដើម្បីបើកសំណើរដេញថ្លៃគម្រោង ស្ថាបនាលូមូលដោះទឹក នៅភូមិស្ទឹងវែង និងចាក់បេតុងសាប បរិវេណក្នុងរបងសាលាក្រុងខេមរភូមិន្ទ ។ កិច្ចប្រជុំប្រព្រឹត្តនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ នៅវេលាម៉ោង ៨៖៣០ នាទីព្រឹក ថ្ងៃអង្គារ ៥ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#