រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចនិងទេសចរណ៍ស្របតាមបទដ្ឋានទេសចរណ៍អាស៊ាន សេវាកម្មគេហកិច្ច

ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣
មន្ទីរទេសចរណ៍ខេត្តកោះកុង បានសហការជាមួយរដ្ឋបាលស្រុកស្រែអំបិល ឃុំជ្រោយស្វាយ និងសហគមន៍នេសាទជ្រោយស្វាយ បើកវគ្គបណ្ដុះបណ្តាលបដិសណ្ឋារកិច្ច និងទេសចរណ៍ ស្របតាមបទដ្ឋានទេសចរណ៍អាស៊ាន សេវាកម្មគេហកិច្ច ដល់សមាជិកសហគមន៍ទាំងបី ក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ក្រោមអធិបតីភាព លោក សេត រ៉ាស៊ូ ប្រធានការិយាល័យ និងលោក ហាវ ឡាញ់ ប្រធានសហគមន៍នេសាទជ្រោយស្វាយ ដែលមានសិក្ខាកាមចូលរួម ២៨ នាក់ ស្រី២១ នាក់ ក្នុងគោលបំណងពង្រឹងសេវាកម្មស្នាក់នៅ និងបដិសណ្ឋារកិច្ច បំពេញតម្រូវការភ្ញៀវទេសចរមកសម្រាកកម្សាន្តក្នុងរមណីយដ្ឋានឆ្នេរសាទ ជាពិសេសសម្រាប់សហគមន៍ទាំងបី ដែលបានកំពុងរៀបចំនូវសេវាកម្មស្នាក់នៅ និងម្ហូបអាហារ ហើយគ្រោងនឹងបើកទទួលភ្ញៀវទេសចរនាពេលខាងមុខនេះ

អត្ថបទទាក់ទង