លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង និងមន្ត្រីក្រោមឱវាទ បានចុះជួបសំណេះសំណាលជាមួយលោកយាយ លោកតា ដែលនៅចាំថែរក្សាទីបូជនីយដ្ឋានព្រះអង្គគោកធ្លក ដោយផ្តោតលើវិធានការ បង្ការ ទប់ស្កាត់ និងប្រយុទ្ធជាមួយការរីករាលដាលជម្ងឺកូវីដ-១៩ ។ លោកប្រធានមន្ទីរ បានស្នើអោយ លោកតា លោកយាយ គោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយខិតខំរក្សាអនាម័យផ្ទាល់ខ្លួនផង និងជួយអប់រំបន្ត ដល់ប្រជាបរិស័ទផង ដូចជាការលាងសំអាតដៃ និងអោយគ្រូពេទ្យពិនិត្យ បើមានបញ្ហាសុខភាពមិនប្រក្រតី។ ក្នុងឱកាសនោះ លោកប្រធានក៏បានផ្តល់ជូនពួកគាត់ នូវ ម៉ាស ទឹកលាងសម្អាតដៃ និងខិតប័ណ្ណមួយចំនួន ដើម្បីគាត់ជួយផ្សព្វផ្សាយបន្ត។
ប្រភព : មន្ទីរធម្មការ និងសាសនាខេត្តកោះកុង