/ / /

លោក ខេង សំខាន់ អភិបាលរងស្រុកតំណាងលោកអភិបាលស្រុក លោក នៅ វុទ្ធី នាយករដ្ឋបាលសាលាស្រុក និងការិយាល័យពាក់ព័ន្ធ បានចូលរួមកិច្ចប្រជុំដឹកនាំដោយ លោក អន សុធារិទ្ធ អភិបាលរង នៃគណ:អភិបាលខេត្ត និងជាអនុប្រធានក្រុមការងារ នៃគណៈកម្មាធិការរៀបចំ និងគ្រប់គ្រងទីលានទុកដាក់ សំរាម សំណល់រឹងទីប្រជុំជន ខេត្តកោះកុង នឹងចុះជួបប្រជុំជាមួយរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ និងចុះសិក្សា ពិនិត្យជាក់ស្ដែងលើទីតាំងដីដែលកំពុងប្រើប្រាស់សំរាប់ ចាក់សំរាម

លោក ខេង សំខាន់ អភិបាលរងស្រុកតំណាងលោកអភិបាលស្រុក លោក នៅ វុទ្ធី នាយករដ្ឋបាលសាលាស្រុក និងការិយាល័យពាក់ព័ន្ធ បានចូលរួមកិច្ចប្រជុំដឹកនាំដោយ លោក អន សុធារិទ្ធ អភិបាលរង នៃគណ:អភិបាលខេត្ត និងជាអនុប្រធានក្រុមការងារ នៃគណៈកម្មាធិការរៀបចំ និងគ្រប់គ្រងទីលានទុកដាក់ សំរាម សំណល់រឹងទីប្រជុំជន ខេត្តកោះកុង នឹងចុះជួបប្រជុំជាមួយរដ្ឋបាលក្រុងស្រុក និងរដ្ឋបាលឃុំ និងចុះសិក្សា ពិនិត្យជាក់ស្ដែងលើទីតាំងដីដែលកំពុងប្រើប្រាស់សំរាប់ ចាក់សំរាម ឬទីតាំងដីបានត្រៀមទុកសម្រាប់រៀបចំជាទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជន តាម បណ្តាឃុំ ក្នុងស្រុកបូទុមសាគរ នៃខេត្តកោះកុង។ គោលបំណងនៃការរៀបចំកិច្ចប្រជុំ និងចុះពិនិត្យទីតាំងដីនេះ គឺដើម្បី ឆ្លើយតបទៅនឹងការអនុវត្តអនុក្រឹត្យលេខ១១៣ អនក្រ.បក របស់រាជរដ្ឋាភិបាល និងការជំរុញដល់រដ្ឋបាល ក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់មានទីតាំងដីច្បាស់លាស់ ព្រមទាំងយន្តការ និងប្រព័ន្ធគ្រប់គ្រងសំរាម សំណល់រឹង រាវ ប្រកបដោយប្រសិទ្ធភាព។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

===============

ថ្ងៃអង្គារ ៥ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣

អត្ថបទផ្សេងទៀត

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    14/06/2026

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    14/06/2026

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា អាណត្តិទី៤ ឆ្នាំ២០២៦ នៅក្នុងឃុំប៉ាក់ខ្លង

  • ហេង គីមឆន/
    14/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្ត បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល និងអំណោយមនុស្សធម៌មួយចំនួនប្រគល់ ជូនដល់ក្រុមគ្រួសារ នៃសពលោក រដ្ឋ ស្រូល (អតីតយុទ្ធជន) ជាសមាជិក អ.ន.ក មានទីលំនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    14/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្ត បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល និងអំណោយមនុស្សធម៌មួយចំនួនប្រគល់ ជូនដល់គ្រួសារ នៃសពលោក ផៃ សែងថង(អតីតយុទ្ធជន) ជាសមាជិក អ.ន.ក.មានទីលំនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    14/06/2026

    រដ្ឋបាលឃុំភ្ញីមាស ចូលរួមបុណ្យ សពឈ្មោះ មុំ មួយ ភេទប្រុស អាយុ៦៣ឆ្នាំ មូលហេតុស្លាប់ គាំងបេះដូង ស្ថិតនៅភូមិតានី

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    14/06/2026

    សេចក្តីជូនដំណឹង ស្តីពីការផ្អាកសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត នៅខេត្តកោះកុង