លោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកមណ្ឌលសីមា ប្រចាំខែកញ្ញា ឆ្នាំ២០២៣ លើរបៀបវារ:ដូចខាងក្រោម÷
១- របាយការណ៍ស្ដីពីលទ្ធផលនៃការអនុវត្តការងារ គណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកប្រចាំខែកញ្ញា
២-ពិភាក្សាវិធានការទប់ស្កាត់ការព្រលែងសត្វពាហន: (គោ ក្របី ពពែ…) ដើរពាលវាលពាសកាលតាមដងផ្លូវសាធារណ: និងទីប្រជុំជន
៣-បញ្ហាផ្សេងៗ
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា
វេលាម៉ោង២:៣០នាទីរសៀល
ថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣