នៅព្រឹកថ្ងៃអង្គារ ៥កើត ខែ ភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ២០២៣
ម៉ោង៩និង០០នាទី
ការិយាល័យចំណេះដឹងនិងព័ត៌មានបរិស្ថាន បានចុះយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពី ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាសស្ទិកទេ» នៅសាលាបឋមសិក្សា ស្មាច់មានជ័យ ស្ថិតនៅក្នុងភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ។
សមាសភាពចូលរួមមានដូចខាងក្រោម៖
- លោក ប៉ែន សុផានី នាយកសាលា ចំនួន ១នាក់
- លោកគ្រូ-អ្នកគ្រូ ចំនួន ១៥នាក់ (ស្រី ៦នាក់)
- សិស្សានុសិស្ស ចំនួន ២៤៥នាក់ (ស្រី ១១៧នាក់)
គោលបំណង
- ដើម្បីបង្កើនការយល់ដឹងបន្ថែមដល់លោកគ្រូ-អ្នកគ្រូនិងសិស្សានុសិស្ស ក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកប្រចាំថ្ងៃរហូតដល់បញ្ចប់ទាំងស្រុងនាពេលអនាគត់
- ដើម្បីចូលរួមគាំពារសុខមាលភាពរបស់ប្រជាពលរដ្ឋ លើកកម្ពស់គុណភាពបរិស្ថាន និងការរស់នៅប្រកបដោយចិរភាព ។
- លើកកម្ពស់ការយល់ដឹង និងកែលម្អសោភ័ណភាពទីក្រុង ទីប្រជុំជន ភូមិដ្ឋាន ឱ្យបានល្អប្រសើរនិងស្រស់បំព្រងជានិច្ច ។