រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកវរសេនីយ៍ឯក អ៊ុយ សុឃាន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកោះកុង ទទួលជំនាញផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន បានដឹកនាំកម្លាំងចូលរួមប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ និងផែនការ

លោកវរសេនីយ៍ឯក អ៊ុយ សុឃាន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកោះកុង ទទួលជំនាញផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន បានដឹកនាំកម្លាំងចូលរួមប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ និងផែនការ
១. ស្តីពីកិច្ចការពារសន្តិសុខ ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន។
២. គណ:ប្រតិភូយោធាក្រុងហូជីមិញ នៃយោធភូមិភាគទី៧កងទ័ពប្រជាជនវៀតណាមចុះមកបំពេញ ការងារតាមបណ្ដាកងឯកភាពនៃកងយោធពលខេមរភូមិន្ទ។
៣. ការពារសន្តិសុខ ជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចុះសំណេះសំណាលជាមួយយោធិន កំពុងឈរជើងតាមព្រំដែន ។
៤. កិច្ចប្រជុំចង្គៀតសហគមន៍ចារកម្មអាស៊ាននៅខេត្ដសៀមរាប តាមប្រព័ន្ធ video conference ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស  សមាសភាពចូលរួម មេបញ្ជាការង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យប្រតិបត្តិការ ។
ថ្ងៃពុធ ៦ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ September 20, 2023

អត្ថបទទាក់ទង