រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ណៃ ស្រីអូន សមាជិកក្រុមប្រឹក្សាឃុំជ្រោយប្រស់ បានដឹកនាំប្រារព្វពិធី(ទិវាពិភពលោកស្អាត)នៅសាលាអនុវិទ្យាល័យជ្រោយប្រស់ នៃឃុំជ្រោយប្រស់

រដ្ឋបាលឃុំជ្រោយប្រស់៖ ថ្ងៃអាទិត្យ ៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ លោកស្រី ណៃ ស្រីអូន សមាជិកក្រុមប្រឹក្សាឃុំ បានចូលរួមសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ស.ស.យ.ក និងយុវជនកាកបាទក្រហមកម្ពុជាឃុំ និងលោកប្រធានសហគមន៍នេសាទ រួមទាំងក្រុមទ្រទ្រង់សុខភាពភូមិ ប្រារព្ធទិវា(ពិភពលោកស្អាត) នៅក្នុងបរិវេណសាលារៀនជ្រោយប្រស់ និងបានធ្វើសកម្មភាពរើសសំរាមក្នុងបរិវេណសាលា និងតាមដងផ្លូវជាតិស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ។ អ្នកចូលរួមសរុបចំនួន ១០៧នាក់ ស្រី ៥៣នាក់ ចំនួនសំរាមដែលបានរើស ៣០ថង់ធំ។

អត្ថបទទាក់ទង