ស្រុកកោះកុង ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១៤ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ លោក អ៊ឹង បឺត ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ ស្រុកកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការតាមដាន និងការអនុវត្តការងារមួយចំនួនរបស់រដ្ឋបាលឃុំត្រពាំងរូង ដើម្បីពង្រឹងសមត្ថភាពការងារ ក្នុងការអនុវត្តតួនាទី ភារកិច្ច របស់រដ្ឋបាលឃុំឲ្យមានប្រសិទ្ធភាពប្រកបដោយគុណភាព គុណផល តម្លាភាព និងគណនេយ្យភាព នៅសាលាឃុំត្រពាំងរូង
សមាសភាពចូលរួមមានលោកមេឃុំ ជំទប់ទី១ ជំទប់ទី២ ស្មៀនឃុំ ជំនួយការរដ្ឋបាល និងជំនួយការហិរញ្ញវតនិងឃុំត្រពាំងរូង