…………………………………….
ក្រោមការចាត់តាំង របស់លោក ឡុញ សុផល មេឃុំភ្ញីមាស លោក ប្រាំង វុិត សមាជិកក្រុមប្រឹក្សាឃុំ បានដឹកនាំលោកមេភូមិកៀនក្រឡាញ់ ចូលរួមជាមួយ កម្លាំងប៉ុសិ៍្តនគរបាលរដ្ឋបាលភ្ញីមាសនិងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកគិរីសាគរ ដឹកនាំដោយលោក វ.ទោ ញឹម សុភា អធិការរង ចុះធ្វើវិធានការរដ្ឋបាល(តេស្តរកសារធាតុញៀនក្នុងទឹកនោម) នៅចំណុចខារ៉ាអូខេ ស្ថិតនៅ ភូមិកៀនក្រឡាញ់ ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង សរុបចំនួន ១៥នាក់ ស្រី១២នាក់ ជាលទ្ធផលអវិជ្ជមាន។
…………………………………………
ថ្ងៃព្រហស្បតិ៍១៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣


