មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង បានបើកកិច្ចប្រជុំរៀបចំ ស្លាយធ្វើបទបង្ហាញស្ដីពីការប្រឡងប្រជែងអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល ក្នុងនោះមានមណ្ឌលសុខភាពថ្មស និងមណ្ឌលសុខភាពត្រពាំងរូង។ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងមានការអញ្ជើញចូលរួមពី លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត លោក លោកស្រីប្រធានការិយាល័យ អនុប្រធានការិយាល័យ ប្រធានមណ្ឌលសុខភាព ថ្មស ត្រពាំងរូង និងមន្ត្រីពាក់ព័ន្ធ។
ថ្ងៃពុធ ១៣ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣
ថ្ងៃនេះ ជាថ្ងៃកោរ
September 13, 2023