រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកបណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការលទ្ឋកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំបើកឯកសារដេញថ្លៃលទ្ធកម្ម សំណង់ចំនួន៣គម្រោង របស់រដ្ឋបាលខេត្តកោះកុង សម្រាប់ឆ្នាំ២០២៣

លោកបណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការលទ្ឋកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំបើកឯកសារដេញថ្លៃលទ្ធកម្ម សំណង់ចំនួន៣គម្រោង ៖
១-ការងារសាងសង់ស្ពានបេតុង ០១កន្លែង ប្រវែង ១០ម៉ែត្រ ទទឹង ១១ម៉ែត្រ កម្ពស់២,៥០ ម៉ែត នៅក្បែរសណ្ឋាគារកោះកុងបេរ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុងសម្រាប់ឆ្នាំ២០២៣
២-ការងារជួសជុលផ្លូវបេតុងអាមេ ០១ខ្សែប្រវែង ៤៥០ម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ និងដាក់លូមូលដោះទឹកអមសងខាងផ្លូវប្រវែងសរុប ៩៦០ម៉ែត្រ អង្កត់ផ្ចិត ០,៨ម៉ែត្រ និង រឺហ្គា ចំនួន ៤០កន្លែង ប្រវែងសរុប ១.០០០ម៉ែត្រ ចាប់ពីមុខវត្តទេពនិមិត្តឆ្ពោះមក ចំណុចច្រមុះជ្រូក ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រាប់ឆ្នាំ២០២៣
៣-ការងារជួសជុល និងថែទាំបណ្តាញអគ្គិសនីចំនួន ២១៥បង្គោល តបណ្តាញឡើងវិញប្រវែង ២.០០០ម៉ែត្រ និងជួសជុលបណ្តាញអគ្គិសនីក្រោមស្ពានកោះកុង ស្ថិតនៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រាប់ឆ្នាំ២០២៣។
ថ្ងៃពុធ ១៣ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ថ្ងៃនេះ ជាថ្ងៃកោរ September 13, 2023

អត្ថបទទាក់ទង