/ / /

ពិធីបើកវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ច និងទេសចរណ៍ស្របតាមបទដ្ឋានទេសចរណ៍អាស៊ាន

ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣
មន្ទីរទេសចរណ៍ខេត្តកោះកុង បានសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍នេសាទកណ្ដោល បានរៀបចំបើកវគ្គបណ្ដុះបណ្ដាល បដិសណ្ឋារកិច្ច និងទេសចរណ៍ស្របតាមបទដ្ឋានទេសចរណ៍អាស៊ាន (សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ) ដល់សមាជិកសហគមន៍ ដោយមានការគាំទ្រពីគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ GMS TIIG No.3701-CAM ក្រោមអធិបតីភាព លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ ។ សូមបញ្ជាក់ផងដែរថា សហគមន៍ទាំងពីរខាងលើ ត្រៀមរៀបចំសេវាទេសចរណ៍ ដើម្បីទទួលភ្ញៀវទេសចរនាពេលខាងមុខ ។
បន្ទាប់ពីបើកវគ្គបណ្ដុះបណ្ដាលរួចមក លោកប្រធានមន្ទីរបានចុះសិក្សា និងពីនិត្យមើលសក្ដានុពលទេសចរណ៍ក្នុងសហគមន៍ទាំងពីរ ដោយមានការចូលរួមពីលោកមេឃុំ និងលោកប្រធានសហគមន៍ផងដែរ ។
សម្រាប់ភ្ញៀវទេសចរដែលចង់មកទស្សនាកម្សាន្តក្នុងសហគមន៍សូមទំនាក់ទំនងលោក សាន គុយ ប្រធានសហគមន៍តាមទូរស័ព្ទលេខ ០៩៦ ៤៨៦ ៤១៨៩

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    12/03/2026

    ប៉ុស្ដិ៍នគរបាលរដ្ឋបាល ឃុំតាទៃលើ បានចុះល្បាតក្នុងមូលដ្ឋាន ផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព

  • ហេង គីមឆន/
    12/03/2026

    ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត លោកអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាព និងសាខាជុំវិញខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធ

  • រដ្ឋបាលស្រុកថ្មបាំង/
    12/03/2026

    លោក ផល សុផាន់ណា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    12/03/2026

    លោក ម៉ឹង សុភា មេឃុំជីផាត និងសមាជិកក្រុមប្រឹក្សាឃុំ បានសហការជាមួយលោក អ៊ុំ វុទ្ធី ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកថ្មបាំង បានបើកប្រអប់សំបុត្របញ្ចេញមតិ និងបណ្ដឹងតវ៉ា របស់ប្រជាពលរដ្ឋ នៅសាលាឃុំ

  • ហេង គីមឆន/
    12/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងថ្នាក់ដឹកនាំសមាគម ថ្នាក់កណ្តាល បានអញ្ជើញចុះពិនិត្យទីតាំងសាងសង់ទីស្នាក់ការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកោះកុង ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

  • ហេង គីមឆន/
    12/03/2026

    លោក ហេង គីមឆន នាយករង រដ្ឋបាលសាលាខេត្តកោះកុង បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត ដោយមានការចូលរួមពីអាជ្ញាធរឃុំត្រពាំងរូង និងក្រុមហ៊ុនអ្នកទទួលការគម្រោង ចុះពិនិត្យស្ពាន ១កន្លែង និងផ្លូវក្រាលគ្រួសក្រហមចំនួន១ ខ្សែ បានបញ្ចប់ការសាងសង់ ១០០% ដែលប្រើប្រាស់មូលនិធិឃុំត្រពាំងរូង ឆ្នាំ២០២៥