/ / / /

ក្រសួងមហាផ្ទៃ បានណែនាំដល់ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ ស្ដីពីវិធានការ គ្រប់គ្រងប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩

ក្រសួងមហាផ្ទៃ បានណែនាំដល់អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ ដើម្បីពង្រឹងការគ្រប់គ្រង ការសម្របសម្រួល និងការត្រួតពិនិត្យសុខភាពប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃចូលមកប្រទេសកម្ពុជាតាមច្រកព្រំដែនគោកកម្ពុជា-ថៃ ឱ្យបានហ្មត់ចត់សំដៅចូលរួមបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា ក្រសួងមហាផ្ទៃបានស្នើដល់អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ចាត់ចែងអនុវត្តនូវវិធានការមួយចំនួនដូចខាងក្រោម៖

ក-សម្រាប់រដ្ឋបាលខេត្តជាប់ព្រំដែនប្រទេសថៃ
ត្រូវបង្កើតក្រុមការងារមួយ ដើម្បីទទួលខុសត្រូវសម្របសម្រួល និងដឹកនាំការងារទទួលប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ និងធ្វើការទំនាក់ទំនង សម្របសម្រួលជាមួយអាជ្ញាធរខេត្ត និងកងកម្លាំងមានសមត្ថកិច្ចនៅប្រទេសថៃ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋខ្មែរដែលបានវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ហើយត្រូវសហការជាមួយសមត្ថកិច្ចប្រចាំច្រកព្រំដែន ដើម្បីអនុវត្តវិធានការចត្តាឡឺស័ក ក្នុងការត្រួតពិនិត្យសុខភាព និងគ្រប់គ្រងប្រជាពលរដ្ឋខ្មែរដែលឆ្លងដែនចូលមកប្រទេសកម្ពុជាផងដែរ និងត្រូវរៀបចំ កន្លែងស្នាក់នៅបណ្ដោះអាសន្ន ស្បៀង គ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ និងបុគ្គលិកពេទ្យ ដើម្បីជួយឧបត្ថម្ភគាំទ្រ និងថែទាំសុខភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងពេលដែលពួកគាត់ស្នាក់នៅបណ្ដោះអាសន្ននៅតំបន់ព្រំដែន ដើម្បីរង់ចាំត្រឡប់ ទៅលំនៅឋានរៀងខ្លួន ជាពិសេសត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះកុមារ ទារក ស្ត្រីមានផ្ទៃពោះ និងអ្នកមានជំងឺ ព្រមជាមួយគ្នានោះត្រូវចាត់ចែងកម្លាំងធានាការពារសុវត្ថិភាពនិងទ្រព្យសម្បត្តិ របស់ពួកគាត់ផងដែរ ហើយត្រូវស្រង់ស្ថិតិបងប្អូនប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់មកវិញ និងផ្ដល់ព័ត៌មានជូនដល់រដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ ដើម្បីចូលរួមសហការចាត់ចែងទទួលដឹកជញ្ជូនគាត់វិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនប្រកបដោយសុវត្ថិភាព។

ខ-សម្រាប់រដ្ឋបាលរាជធានី-ខេត្តទាំងអស់ ត្រូវបង្កើតក្រុមការងារមួយ ដើម្បីទទួលខុសត្រូវ និងដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់ពីប្រទេសថៃ និងត្រូវទាក់ទងចូលរួមសហការ ជាមួយរដ្ឋបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ ដើម្បីជួយឧបត្ថម្ភដោះស្រាយ ដល់ការដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរ ដែលមានលំនៅដ្ឋានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីធានាសុវត្ថិភាព សុខភាព និងទ្រព្យសម្បត្តិរបស់ពួកគាត់ព្រមទាំងរក្សាបាននូវសណ្ដាប់ធ្នាប់ និងរបៀបរៀបរយផងដែរ ព្រមជាមួយគ្នានោះ អាជ្ញាធរភូមិ ឃុំ សង្កាត់ ទាំងអស់ត្រូវណែនាំ និងផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងការអនុវត្តន៍វិធានការដាក់ខ្លួនឱ្យដាច់ដោយលែករយៈពេល ១៤ថ្ងៃ ឱ្យស្របតាមនីតិវិធីបានកំណត់ដោយក្រសួង សុខាភិបាល ហើយអាជ្ញាធរមូលដ្ឋានទាំងអស់ ក៏ត្រូវសហការគ្នាបង្កើនសកម្មភាពផ្សព្វផ្សាយតាមគ្រប់រូបភាព ឲ្យបានទៅដល់ប្រជាពលរដ្ឋទាំងអស់ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់បង្ការជំងឺគូវីត-១៩នៅមូលដ្ឋានរៀងៗខ្លួនផងដែរ៕

ប្រភពទិន្នន័យ៖ នាយកដ្ឋានព័ត៌មានវិទ្យា

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    06/12/2025

    ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ ចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង ដែលត្រៀមដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខ

  • ហេង គីមឆន/
    05/12/2025

    លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើរបស់ឈ្មោះ កែម សារ៉េត ស្នើសូមប្រើប្រាស់ទីតាំងដី ១ កន្លែង

  • មន្ទីរបរិស្ថាន/
    05/12/2025

    លោក អ៊ុល​ រ៉ាន់​ ប្រធាន​ការិយាល័យ​ដែនជម្រកសត្វព្រៃ​ បានចូលរួមសហការជាមួយក្រុមហ៊ុន ខ្លាយម៉េតផ្លាស រៀបចំកិច្ចផ្សព្វផ្សាយស្តីពី «គោលការណ៍ដោយសេរីជាមុន ផ្តល់ព័ត៌មាន និង យល់ព្រម(FPlC)» ដល់ដល់ភូមិ ឃុំ សង្កាត់

  • រដ្ឋបាលស្រុកស្រែអំបិល/
    05/12/2025

    លោក  ហុង ប្រុស អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាករណីស្នើសុំចុះបញ្ជីរបស់ឈ្មោះ គា សុខគង់ ទំហំ ២៩,០៧ ហិកតា

  • រដ្ឋបាលស្រុកស្រែអំបិល/
    05/12/2025

    លោក ប្រាក់ គា អភិបាលរង តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ ពិភាក្សាការងារពាក់ព័ន្ធការធ្វើអាជីវកម្មខ្សាច់សំណង់ ក្នុងភូមិសាស្ត្រស្រុកស្រែអំបិល

  • ហេង គីមឆន/
    05/12/2025

    ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត បានជួបសំណេះសំណាល ជាមួយឯកឧត្ដម​ ផូង​ វណ្ណ​ ប្រធាន​សាលាដំបូង​ខេត្ត​កោះកុង​ និង​លោក​ជំទាវ​ ចាតសូ​ រស្មី​ ​ព្រះ​រាជ​អាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កោះកុង​ អម​ដោយ​លោក​ចៅក្រម​ លោក​ព្រះ​រាជ​អាជ្ញា​រង​ លោក​ប្រធាន​លេខា​ស្តី​ទី​ ព្រម​ទាំង​សហការី​