ស្រុកកោះកុង ៖ ថ្ងៃសុក្រ ៨ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ លោកស្រី អ៊ិន សុភី អភិបាលរងស្រុកកោះកុង និងជាអនុប្រធានគណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការជម្រះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋស្រុកកោះកុង សម្រាប់ឆ្នាំ២០២៣ នៅសាលប្រជុំសាលាស្រុកកោះកុង។
សមាសភាពចូលរួមមានក្រុមការងារមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង គណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋស្រុកកោះកុង។