រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សាខាសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានក្រុង សង្កាត់ ដឹកនាំដោយលោក យូ មី ប្រធានសមាគ បានអញ្ជើញចូលរួមសួរសុខទុក្ខ និងបាននាំ យកថវិកាសរុបចំនួន ៣៦ម៉ឺនរៀល ឧបត្ថម្ភជូនលោក អាត់ សុភាព សមាជិកក្រុមប្រឹក្សាក្រុង

សាខាសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានក្រុង សង្កាត់ ដឹកនាំដោយលោក យូ មី ប្រធានសមាគម បានអញ្ជើញចូលរួមសួរសុខទុក្ខ និងបាននាំយកថវិកាសរុបចំនួន ៣៦ម៉ឺនរៀល ឧបត្ថម្ភជូនលោក អាត់ សុភាព សមាជិកក្រុមប្រឹក្សាក្រុង ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋានស្ថិតក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ។
ថវិកាទាំងនោះបានមកពីការចូលរួមមានដូចខាងក្រោម ៖
ថវិកាផ្ទាល់ខ្លួនរបស់សមាជិក សមាជិកាក្រុមប្រឹក្សាក្រុងចំនួន ១៦ម៉ឺនរៀល
ថវិការបស់សាខាសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានក្រុង សង្កាត់ ចំនួន ២០ម៉ឺនរៀល។

-នៅវេលាម៉ោង១០៖០០នាទីព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង