រដ្ឋបាលឃុំកោះស្ដេច
តាមការចាត់តាំងពីលោក សាយ ហេង មេឃុំកោះស្ដេច លោក ស៊ន ស្រិញ ជំទប់ទី១ បានដឹកនាំអនុភូមិកោះស្ដេច កម្លាំងប៉ុស្តិ៍រដ្ឋបាល ប្រជាការពារភូមិកោះស្ដេច និងគណៈកម្មការសហគមន៍នេសាទសម្រស់កោះស្ដេច ចូលរួមផ្សព្វផ្សាយអំពីការអភិរក្សអណ្ដេីកសមុទ្រ និងលេខទូរស័ព្ទទាន់ហេតុការណ៍ជួយសង្រ្គោះអណ្ដេីកសមុទ្រ (០៩៣ ៨៨ ៩១ ០៤) នៅតាមផែប្រមូលទិញផលនេសាទ និងទូកនេសាទ ដោយមានកិច្ចសហការពីនាយផ្នែកជលផលពាមក្រសោប និងមន្រ្តីមកពីអង្គការសត្វព្រៃ និងរុក្ខជាតិ (Fauna&Flora) ស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។ គោលបំណងនៃផ្សព្វផ្សាយនេះ គឺសំណូមពរដល់ប្រជានេសាទទាំងអស់ ប្រសិនបេីនេសាទបាន ឬបានជួបប្រទះអណ្ដេីកសមុទ្រដោយចៃដន្យ សូមទំនាក់ទំនងទៅលេខខាងលេី ដេីម្បីក្រុមការងារធ្វេីការណែនាំអំពីការជួយសង្គ្រោះបន្ទាន់ ឬធ្វេីធ្វេីការលែងវិញ ដោយគ្រាន់តែថតរូប និងវីដេអូផ្ញេីមកមកក្រុមការងារក្នុងការកត់ត្រាទិន្នន័យអណ្ដេីកសមុទ្រកម្ពុជា ដេីម្បីជាជំនួយដល់កសររៀបចំផែនការការងារស្រាវជ្រាវ និងអភរិក្សអណ្ដេីកសមុទ្រជាបន្តទៀតនាពេលអនាគត។
ថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣