លោក ហួ ងី អនុប្រធានមន្ទីរផែនការខេត្ត បានដឹកនាំក្រុមការងារនៃការិយាល័យផែនការ បើកវគ្គបណ្តុះបណ្តាល ស្តីពីការប្រមូលទិន្នន័យ មូលដ្ឋានភូមិ ឃុំ/សង្កាត់ (CDB) ជូនដល់មេភូមិ ស្មៀន មេឃុំ និងមន្ត្រីតំណាងរដ្ឋបាលស្រុកបូទុមសាគរ។ វគ្គបណ្តុះបណ្តាលនេះ បានដំណើរការក្រោមអធិបតីភាព លោក តុង យ៉ាវ អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ និងមានការអញ្ជើញចូលរួមពីលោកមេភូមិ ស្មៀន លោកមេឃុំ និងមន្ត្រីតំណាងរដ្ឋបាលស្រុក សរុប ៣២នាក់ ស្រី ០៥នាក់។
សាលប្រជុំរដ្ឋបាលស្រុកបូទុមសាគរ
ព្រឹកថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣
![](https://asset.cambodia.gov.kh/provincial/sites/12/2023/09/IMG_20230905_213142.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2023/09/IMG_20230905_212954_016-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2023/09/IMG_20230905_212929_113-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2023/09/IMG_20230905_212917_923-1024x768.jpg)