លោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណៈកម្មា ធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមណ្ឌលសីមា និងលោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខា អមដំណើដោយលោកប្រធាន និងសមាជិកក្រុមប្រឹក្សាឃុំពាមក្រសោប នាំយក បច្ច័យ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួនរបស់អនុសាខាចូលរួមរំលែកទុក្ខជាមួយគ្រួសារសពក្រីក្រ ឈ្មោះ នុន ឆន អាយុ៧៣ឆ្នាំ មានទីលំនៅក្នុងភូមិ២ ឃុំពាមក្រសោប ។
សម្ភារដែលបានផ្តល់ជូន មានអង្ករ២០គក្រ និងថវិកាចំនួន ១០០,០០០រៀល
-លោក សុខ ភិរម្យ អភិបាលស្រុកបានចូលបច្ច័យចំនួន ១០០,០០០រៀល
-លោកមេឃុំពាមក្រសោប ចូលបច្ច័យចំនួន២០០,០០០រៀល ទឹកសុទ្ធ២០យួរ និងទឹកក្រូច០១យួរ
សរុបថវិកាចំនួន៤០០,០០០រៀល ។
ថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣