រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ សុខ ភិរម្យ អភិបាលស្រុក​ និងលោកមេឃុំពាមក្រសោប បាននាំយកថវិការបស់លោកជំទាវអភិបាលខេត្ត ទៅជូនគ្រួសារដែលរងគ្រោះដោយខ្យល់កន្ទ្រាក់បណ្តាលអោយលិចទូក និងខូចខាតទាំងស្រុង នៅឃុំពាមក្រសោប

លោក​ សុខ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុក​ ចូលរួមអមដំណើដោយលោកមេឃុំពាមក្រសោប បាននាំយកថវិការបស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត ចំនួន១,៥០០,០០០រៀល ទៅជូនគ្រួសារដែលរងគ្រោះដោយខ្យល់កន្ទ្រាក់បណ្តាលអោយលិចទូកចំនួន០១គ្រឿង បណ្តាលអោយខូច ខាតទាំងស្រុង កាលពីយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ។
ក្នុងឱកាសនោះលោកអភិបាលស្រុក បានពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងរងគ្រោះដោយធម្មជាតិ ដោយមិនទុកចោលអ្នកណាម្នាក់ឡើយ ។
ថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​ ២៥៦៧​
ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣

អត្ថបទទាក់ទង