រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ កង​ កុសល​ ប្រធានការិយាល័យពុទ្ធិកសិក្សា​ និងបណ្ណាល័យ​ បានចុះសួរសុខទុក្ខ​​ សំណេះសំណាល​ គណៈគ្រប់គ្រង​ លោកគ្រូឧទ្ទេសាចារ្យ​ និងសមណសិស្សនៃសាលាពុទ្ធិកបឋមសិក្សាជលធីគិរីវ័ន​ ស្ថិតនៅវត្តជលធីគិរីវ័ន​ ឃុំជីខក្រោម​ ស្រុកស្រែអំបិល

ថ្ងៃចន្ទ ៨ រោច ខែអស្សុជ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣
:::::_
ទទួលបានការអនុញ្ញាតិពីលោកប្រធានមន្ទីរ​ លោក​ កង​ កុសល​ ប្រធានការិយាល័យពុទ្ធិកសិក្សា​ និងបណ្ណាល័យ​ បានចុះសួរសុខទុក្ខ​​ សំណេះសំណាល​ គណៈគ្រប់គ្រង​ លោកគ្រូឧទ្ទេសាចារ្យ​ និងសមណសិស្សនៃសាលាពុទ្ធិកបឋមសិក្សាជលធីគិរីវ័ន​ ស្ថិតនៅវត្តជលធីគិរីវ័ន​ ឃុំជី​ ខ​ ក្រោម​ ស្រុកស្រែអំបិល​៖
ជាសំណូមរបស់ខ្ញុំព្រះករុណា​ បានដាក់ជូនលោកគ្រូឧទ្ទេសទាំងអស់​ដូចជា៖
១-​ បន្តយកចិត្តទុកដាក់បង្រៀនដោយគោរពតាមម៉ោងសិក្សា
២-​ លេីកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរបស់សមណសិស្សតាមរយៈផ្តល់រង្វាន់លេីកទឹកសិស្សពូកែ
៣-​ រៀបចំបង្កេីតទម្លាប់ការអានដ៏ល្អមួយ​ គឺត្រូវចែកជូននូវសៀវភៅក្នុងបណ្ណាល័យទៅកាន់សិស្សគ្រប់គ្នាកំណត់ឱ្យអានចប់ប្រគល់មកវិញ​ និងសង្ខេប​ ឬដកស្រង់ខ្លឹមសារសំខាន់ណាមួយក្នុងសៀវភៅនោះមកបង្ហាញជូនក្នុងថ្នាក់រៀនទៅកាន់គ្រូ​ និងសិស្សដទៃទៀត។ ធ្វេីជាប្រចាំរៀងរាល់សប្តាហ៍​ ៣​ ខែក្រោយត្រួតិនិត្យនូវភាពរីកចម្រេីននៃទម្លាប់ការអានដ៏ល្អ១។
៤-​ ការថែទាំសុខភាព​ ចៀសវៀងការឆាន់ភេសជ្ជ:ប៉ូវកម្លាំងច្រេីនលេីសលប់​ និងធ្វេីអនាម័យជាប់ជានិច្ច​។


4/9/2023

អត្ថបទទាក់ទង