/ / /

លោក លី ច័ន្ទរាសី អភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ អប់រំ អំពីការផ្អាកអាជីវកម្ម KTV ដល់ម្ចាស់អាជីវកម្ម KTV ក្នុងស្រុកស្រែអំបិល

ស្រុកស្រែអំបិល៖ កាលពីថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នៅសាលស្រុកស្រែអំបិល បានរៀបចំកិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយ អប់រំ អំពីការផ្អាកអាជីវកម្ម KTV ក្រោមអធិបតីភាព លោក លី ច័ន្ទរាសី អភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល និងមានការចូលរួមពីលោកនាយករដ្ឋបាលស្រុក ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងម្ចាស់អាជីវកម្ម KTV ក្នុងស្រុកស្រែអំបិល ដោយយោងទៅតាមសេចក្ដីណែនាំលេខ ០៨០/២០ ស.ជ.ណ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកោះកុង។ ក្នុងកិច្ចប្រជុំនេះ លោកអភិបាលរងស្រុកក៏បានបញ្ជាក់ផងដែរថា ការផ្អាកជីវកម្ម KTV ក្លឹបកម្សាន្ដ ការបញ្ចាំងភាពយន្ដ សារមន្ទីរ ការជួបជុំបែបសាសនាគ្រប់ប្រភេទ និងផ្អាកការប្រគុំតន្ត្រីនេះ នឹងត្រូវផ្អាករហូតទាល់តែមានការណែនាំជាថ្មី។ ការផ្អាកអាជីវកម្មទាំងនេះ គឺដើម្បីទប់ស្កាត់ និងបង្ការការរាតត្បាតនៃជំងឺកូវីដ១៩ (covid-19) ហើយប្រសិនបើរដ្ឋបាលស្រុករកឃើញថា មានការលួចបើកអាជីវកម្មណាមួយក្នុងចំណោមអាជីវកម្មដែលបានហាមឃាត់ខាងលើនោះ រដ្ឋបាលស្រុកនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ឬរហូតអាចឈានដល់ការបិទអាជីវកម្មនោះតែម្ដង។

ប្រភព៖ ប៊ួ សុភា

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    25/05/2026

    លោកជំទាវ ចាតសូ រស្មី និងឯកឧត្តម បរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/05/2026

    លោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ និងលោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុង បានអញ្ជើញចូលរួមកម្មវិធីប្រគល់គោគួរបានជានិម្មិតរូប ចំនួន ៨៩ក្បាល ជូនដល់គណៈកម្មាធិការវិហាភូមិ៤ សម្រាប់ប្រារព្វពិធីបុណ្យរ៉យ៉ាហាជ្ជី នៅពេលខាងមុខ

  • ហេង គីមឆន/
    25/05/2026

    ឯកឧត្តម ឧត្តមសេនីយ៏ឯក មាស ប៊ុនឡី និងលោកជំទាវ បរិច្ចាគថវិកាចំនួន ៥០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    25/05/2026

    លោក ចាង ជីវិញ សមាជិកគណៈកម្មាធិការសាខា បរិច្ចាគថវិកាចំនួន ២,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/05/2026

    លោក សុប ប៉ាស្សារី អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២៦ របស់រដ្ឋបាលក្រុងខេមរភូមិន្ទ

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/05/2026

    លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំលោកស្រីនាយករដ្ឋបាលក្រុង និងលោកស្រីប្រធានការិយាល័យច្រកចេញចូលតែមួយក្រុង អញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីការដាក់ឱ្យប្រើប្រាស់លេខកូដសេវាថ្មីសម្រាប់កម្រងសេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ