ឃុំកោះកាពិ, ថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ លោកស្រី លិ ឡាំងប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំកោះកាពិ បានអញ្ជើញចូលរួម កិច្ចប្រជុំសាមញ្ញលើកទី៥១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកកោះកុង ក្រោមអធិបតីភាពលោក កាយ អួយ សមាជិកក្រុមប្រឹក្សាស្រុក និងជាប្រធានអង្គប្រជុំ នៅសាលប្រជុំសាលាស្រុកកោះកុង៕