រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្តមសេនីយ៍ ទេព វណ្ឌី ប្រធានក្រុមលេខាធិការដ្ឋានស អ កខេត្ត បានអញ្ជើញសាកសួរសុខទុក្ខ លោក នុត មិ(និវត្តន៍ជន) សមាជិកស អ ក នៅភូមិវាលទំនាបឃុំត្រពាំងរូង ស្រុកកោះកុង ដែលមានជំងឺសម្រាកព្យាបាលនៅគេហដ្ឋាន

លោកឧត្តមសេនីយ៍ ទេព វណ្ឌី ប្រធានក្រុមលេខាធិការដ្ឋានស អ កខេត្តតំណាងលោកឧត្ដមសេនីយ៍ទោ សុខសុវត្តិ ទុម ប្រធានគណៈកម្មាធិការស អ កខេត្តកោះកុង បានដឹកនាំលេខាធិការដ្ឋានស អ កខេត្តគណកម្មាធិការស អ កស្រុកកោះកុង និងប្រធានសាខាស អ កឃុំត្រពាំងរូងបានចុះសួរសុខទុក្ខ លោក នុត មិ(និវត្តន៍ជន) សមាជិកស អ ក នៅភូមិវាលទំនាបឃុំត្រពាំងរូង ស្រុកកោះកុង ដែលមានជំងឺសម្រាកព្យាបាលនៅគេហដ្ឋាន ក្នុងនោះដែរលោលឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម ប្រធានស អ កខេត្តបានឧបត្ថម្ភថវិកាចំនួន ២០មុឺនរៀល អង្កចំនួន ១បាវតូច ទឹកត្រី ១យួ ទឹកសុីអីវ ១យួ ប្រេងសណ្តែក ១ប៊ីដុង។
+អង្គភាពវរសេនាតូចលេខ១ ឧបត្ថម្ភថវិកាចំនួន៤៥មុឺនរៀល។
+គណៈកម្មាធិការស អ កស្រុកកោះកុង ឧបត្ថម្ភអង្ករចំនួន ២បាវតូច ទឹកត្រី ១កេស ទឹកសុីអុីវ១យួ។
+លោកស្រី សូត្រ រំដួល ភរិយាលោកវរសេនីយ៍ទោ ចឹក ម៉ុន មេបញ្ជាការវរតូចលេខ១ បាន ឧបត្ថម្តថវិកាចំនួន ២៥មុឺន។
ថ្ងៃចន្ទ ៤ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ September 4, 2023

អត្ថបទទាក់ទង