កាលពីរសៀល ថ្ងៃព្រហស្បតិ៍ ១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងត្រៀមរៀបចំសម្រាប់ដាក់អ្នកជំងឺកូវីដ១៩ (Covid-19) ដែលមានចំនួន ០២ទីតាំង គឺ នៅសាលាវិទ្យាល័យស្រែអំបិល និងមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ខេត្តកោះកុង។
ប្រភព៖ ប៊ួ សុភា