រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «ការរៀបចំគម្រោងថវិការដ្ឋបាលក្រុង ស្រុក ខណ្ឌឆ្នាំ២០២៤» និងផ្សព្វផ្សាយអនុក្រឹត្យស្ដីពី«ការផ្ទេរ ធនធានថវិការដ្ឋជូនមូលនិធិក្រុង ស្រុក និងមូលនិធិឃុំ សង្កាត់»

ស្រុកកោះកុង,ថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ នាទីព្រឹក លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «ការរៀបចំគម្រោងថវិការដ្ឋបាលក្រុង ស្រុក ខណ្ឌឆ្នាំ២០២៤» និងផ្សព្វផ្សាយអនុក្រឹត្យស្ដីពី«ការផ្ទេរ ធនធានថវិការដ្ឋជូនមូលនិធិក្រុង ស្រុក និងមូលនិធិឃុំ សង្កាត់» សមាសភាពចូលរួម នាយករដ្ឋបាលសាលាស្រុក ជំទប់ឃុំ ស្មៀនឃុំ និងជំនួយការហិរញ្ញវត្ថុ ឃុំទាំង៤ នៃស្រុកកោះកុង នៅសាលាស្រុកកោះកុង ។

អត្ថបទទាក់ទង