រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៊ិន សុភី អភិបាលស្តីទី ស្រុកកោះកុង ដឹកនាំក្រុមការងារចុះធ្វើការសំអាតទីតាំងសម្រាប់ត្រៀមដាក់អ្នកជំងឺ Covid-19 នៅវិទ្យាល័យ ហ៊ុន សែន ត្រពាំងរូង

ស្រុកកោះកុង ៖ នៅរសៀលថ្ងៃថ្ងៃព្រហស្បតិ៍ ៣កើតខែចេត្រ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ លោកស្រី អ៊ិន សុភី អភិបាលស្តីទី បានដឹកនាំមន្រ្តីសាលាស្រុកកោះកុង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក ផ្នែកសឹងរងស្រុក មណ្ឌលសុខភាពត្រពាំងរូង សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកោះកុង (ស.ស.យ.ក) រដ្ឋបាលឃុំត្រពាំងរូង និងកម្លាំងប្រជាការពារ ចុះធ្វើការបោស និងលាងសំអាតអនាម័យអគារស្នាក់នៅរបស់គ្រូបង្រៀន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដើម្បីត្រៀមលក្ខណៈទុកមុនសម្រាប់ដាក់អ្នកជំងឺ Covid-19 ប្រសិនបើមានករណីកើតមានឡើងនៅក្នុងមូលដ្ឋានស្រុកកោះកុង ដោយគោរព និងយកចិត្តទុកតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំខេត្ត ដើម្បីត្រៀមទប់ស្កាត់ និងការប្រយុទ្ធប្រឆាំងនឹង Covid-19។

ប្រភព៖ អ៊ឹង បឺត

អត្ថបទទាក់ទង