មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ៖ សហការជាមួយឣង្គការ Save the Children ប្រចាំស្រុកថ្មបាំង ចូលរួមវគ្កបណ្តុះបណ្តាលពង្រឹងសមត្ថភាពជនបង្គោលឣំពីការគ្រប់គ្រងហិរញ្ញវត្ថុ និងការកត់ត្រាបញ្ជីស្នាមដល់កសិករគំរូ និងប្រធានក្រុមឣ្នកផលិតរបស់គម្រោងស្ទៀរ
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!
លោកញ្ញា ផាន់ សម្ផស្ស ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងលោកស្រី វ៉ិត ស្រីអែម អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានសហការជាមួយឣង្គការ Save the Children ប្រចាំស្រុកថ្មបាំង ចូលរួមវគ្កបណ្តុះបណ្តាលពង្រឹងសមត្ថភាពជនបង្គោលឣំពីការគ្រប់គ្រងហិរញ្ញវត្ថុ និងការកត់ត្រាបញ្ជីស្នាមដល់កសិករគំរូ និងប្រធានក្រុមឣ្នកផលិតរបស់គម្រោងស្ទៀរ មានឣ្នកចូលរួមសរុបចំនួន ២០នាក់ ស្រី ០៨នាក់ នៅសាលប្រជុំសាលាស្រុកថ្មបាំង ខេត្តកោះកុង។