/ / /

រដ្ឋបាលឃុំកោះកាពិសហការណ៍ជាមួយកម្លាំង ប៉ុស្ដិ៍រដ្ឋបាលឃុំ ភូមិ កម្លាំងប៉ុស្ដិ៍នគរបាលការពារព្រំដែនទឹកប្រចាំចំណុចឡាំដាំ ក្នុងឃុំកោះកាពិ និងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រនាវាលេខ១១០៦ប្រចាំចំណុចឡាំដាំធ្វើការចាក់មេក្រូផ្សព្វផ្សាយអំពីការទប់ស្កាត់ និងវិធីសាស្រ្តការពារខ្លួនពី Covid-19

ស្រុកកោះកុង ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំកុរ
ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ក្រោមមានការណែនាំពីលោក អភិបាល នៃគណៈអភិបាលស្រុកកោះកុង ស្តីពីការផ្សព្វផ្សាយ និងប្រយុទ្ធប្រឆាំងនឹងវីរ៉ុស Covid-19 អាជ្ញាធរឃុំកោះកាពិ បានសហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំ ភូមិ កម្លាំងប៉ុស្ដិ៍នគរបាលការពារព្រំដែនទឹកប្រចាំចំណុចឡាំដាំ ក្នុងឃុំកោះកាពិ និងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រនាវាលេខ១១០៦ប្រចាំចំណុចឡាំដាំ បានចុះធ្វើការចាក់មេក្រូផ្សព្វផ្សាយនៅចំណុចឡាំដាំក្នុងភូមិ១ ឃុំកោះកាពិ ដើម្បីឱ្យប្រជាពលរដ្ឋមានការយល់ដឹងអំពីវិធីសាស្ត្រការពារខ្លួនឯង ក្រុមគ្រួសារ និងប្រយុទ្ធប្រឆាំងនឹងវីរ៉ុសCovid-19 និងជាពិសេសបានណែនាំដល់ប្រជាពលរដ្ឋដែលមានបងប្អូន ឬសាច់ញាតិដែលទើបវិលត្រឡប់ពីប្រទេសថៃ សូមធ្វើការការពារខ្លួនឯង ព្រមទាំងក្រុមគ្រួសារដោយដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ដើម្បីបង្ការការចម្លងវីរ៉ុសទៅកាន់បងប្អូន ឬសាច់ញាតិ ដោយមិនដឹងខ្លួន និងបានលើកទឹកចិត្តដល់ពួកគាត់ឱ្យចូលរួមសហការ និងតាមដានអាការៈខ្លួនឯង បើសិនជាមានភាពសង្ស័យ សូមទំនាក់ទំនងជាមួយអាជ្ញាធរ សហការជាមួយមន្ទីរសុខាភិបាលខេត្ត ដើម្បីធ្វើការត្រួតពិនិត្យស្វែងរកវីរ៉ុស។

ប្រភព ៖ អ៊ឹង បឺត

អត្ថបទផ្សេងទៀត

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    09/12/2025

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្ត្រី ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី “ប្រព័ន្ធគាំពារសង្គមឆ្លើយតបនឹងយេនឌ័រ”

  • រដ្ឋបាលស្រុកថ្មបាំង/
    09/12/2025

    លោក ម៉ឹក ឡាំង ជំទប់ទី១ឃុំប្រឡាយ និងលោកស្រី ជុច ស្ដើង សមាជិកក្រុមប្រឹក្សាឃុំ (ជាអ្នកទទួលពិន្ទុក អ.ក.ន.ក) អញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨។

  • រដ្ឋបាលស្រុកថ្មបាំង/
    09/12/2025

    លោក សុខ ខ្មៅ មេឃុំប្រឡាយ បានអញ្ជើញចូលរួមកិច្ចប្រជុំ ពិភាក្សាអំពីគម្រោងឥណទានកាបូនក្នុងភូមិសាស្ត្រ ខេត្តកោះកុង។

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    09/12/2025

    លោកស្រី ស៊ឹម សុខជា អនុប្រធានមន្ទីរ តំណាងលោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានដឹកនាំមន្ត្រី ចូលរួមវេទិកា ពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់រដ្ឋបាលខេត្ត

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    09/12/2025

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានដឹកនាំមន្ត្រី ចូលរួមសិក្ខាសាលាស្ដីពីការរៀបចំរបាយការណ៍សមិទ្ធកម្ម និងការវាយតម្លៃសមិទ្ធកម្មនៃការអនុវត្តថវិកាជូនមន្ត្រីក្រោមឱវាទក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

  • មន្ទីរផែនការ/
    09/12/2025

    មន្ទីរផែនការខេត្តកោះកុង សហការជាមួយ នាយកដ្ឋានស្ថិតិ សង្គមកិច្ច នៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ រៀបចំវគ្គបណ្តុះបណ្តាលស្ដីពី វិធីសាស្ត្រនៃការវិភាគ និងសរសេររបាយការណ៍ស្ថិតិតាមតំបន់