រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក លៀង សាម៉ាត មេឃុំត្រពាំងរូង បានចូលរួមផ្ទៀងផ្ទាត់ជាប្រចាំ នៃមូលនិធិគាំទ្រការផ្ដល់សេវាឃុំ សង្កាត់ សម្រាប់ឆមាសទី១ ឆ្នាំ២០២៣

រដ្ឋបាលឃុំត្រពាំងរូង,ថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៨:០០ នាទីព្រឹក លោក លៀង សាម៉ាត មេឃុំត្រពាំងរូង បានដឹកនាំ ជំទប់ឃុំ លោក លោកស្រី ដែលជាក្រុមប្រឹក្សាឃុំ ស្មៀន ជំនួយការហិរញ្ញវត្ថុ និងអ្នកទទួលបន្ទុកអាហារូបត្ថម្ភថ្នាក់ឃុំ រួមជាមួយអ្នកទទួលបន្ទុកកិច្ចការនារីនិងកុមារ លោកមេភូមិទាំង៤ និងក្រុមទ្រទ្រង់សុភាពភូមិទាំ៤ ដើម្បីចូលរួមផ្ទៀងផ្ទាត់ជាប្រចាំ នៃមូលនិធិគាំទ្រការផ្ដល់សេវាឃុំ សង្កាត់ សម្រាប់ឆមាសទី១ ឆ្នាំ២០២៣ ជាមួយភ្នាក់ងារផ្ទៀងផ្ទាត់ឯករាជ្យសម្រាប់គម្រោងអាហារូបត្ថម្ភនៅកម្ពុជា នៅសាលាឃុំត្រពាំងរូង។

អត្ថបទទាក់ទង