រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប្រាក់ ឌីណា ស្មៀនឃុំទួលគគីរ បានសហការជាមួយអាជ្ញាធរភូមិទួលគគីរក្រោម ចុះសួរសុខទុក្ខ និងនាំយកអំណោយផ្ទាល់ខ្លួនជូនជនមានពិការភាព និងលោកយាយចាស់ជរា សរុបចំនួន ០២គ្រួសារ នៅភូមិទួលគគីរក្រោម

លោក ប្រាក់ ឌីណា ស្មៀនឃុំទួលគគីរ បានសហការជាមួយអាជ្ញាធរភូមិទួលគគីរក្រោម ចុះសួរសុខទុក្ខ និងនាំយកអំណោយផ្ទាល់ខ្លួនជូនជនមានពិការភាព និងលោកយាយចាស់ជរា សរុបចំនួន ០២គ្រួសារ នៅភូមិទួលគគីរក្រោម។
អំណោយដែលបានផ្តល់ជូនមានជាគ្រឿងឧបភោគបរិភោគ ដូចជា: អង្ករ ១០ គ.ក្រ មីម៉ាៗ ០១កេស ត្រីខ ០១យួរ ១០កំប៉ុង ទឹកត្រី ០១ដប ទឹកស៊ីអ៊ីវ ០១ដប អំបិល ០១គ.ក្រ ប៊ីចេង ០,៥គ.ក្រ ០១កញ្ចប់ នំ ០១កញ្ចប់ ស្ករគ្រាប់ ០១ថង់ធំ និងថវិកាសរុបចំនួន ៩០,០០០រៀល ក្នុងនោះថវិកាផ្ទាល់ខ្លួនរបស់លោកស្មៀនឃុំចំនួន ៥០,០០០រៀល ថវិកាលោកស្រី ឃិត ស៊ីនួន អនុប្រធានភូមិទួលគគីរក្រោម ចំនួន ២០,០០០រៀល និងថវិកាលោក អឹម វណ្ណហន ចំនួន ២០,០០០រៀល ។
ថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣

អត្ថបទទាក់ទង