/ / /

មន្រ្តីជំនាញនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានចូលរួមក្នុងវគ្គសិក្ខាសាលាស្តីពីការជំរុញ និងគាំទ្របច្ចេកទេស ក្នុងការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា នៅមន្ទីរ អង្គភាព ទីចាត់ការ ជុំវិញខេត្ត។

មន្រ្តីជំនាញនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានចូលរួមក្នុងវគ្គសិក្ខាសាលាស្តីពីការជំរុញ និងគាំទ្របច្ចេកទេស ក្នុងការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា នៅមន្ទីរ អង្គភាព ទីចាត់ការ ជុំវិញខេត្ត។
លោក អ៊ុក សុតា នាយករងរដ្ឋបាលសាលាខេត្ត និងជាប្រធានក្រុមមន្ត្រីបង្គោលព័ត៌មានវិទ្យា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គសិក្ខាសាលាស្តីពីការជំរុញ និងគាំទ្របច្ចេកទេស ក្នុងការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា នៅមន្ទីរ អង្គភាព ទីចាត់ការ ជុំវិញខេត្ត។
លោកនាយករងរដ្ឋបាលសាលាខេត្ត បានមានប្រសាសន៍ថា ដោយមានតម្រូវការចាំបាច់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ លោកជំទាវ អភិបាល នៃគណៈអភិបាលខេត្ត បានផ្តួចផ្តើមឧត្តមគំនិត បង្កើតឱ្យមានក្រុមការងារមន្ត្រីបង្គោលព័ត៌មានវីទ្យានៃរដ្ឋបាលខេត្ត និងរៀបចំផែនការចុះបណ្តុះបណ្តាលបន្តដល់ថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាពជំនាញក្នុងខេត្តតាំងពីឆ្នាំ២០១៩មកម្លេះ។ នៅថ្ងៃនេះផងដែរ ក្រុមការងារមន្ត្រីបង្គោលព័ត៌មានវីទ្យានៃរដ្ឋបាលខេត្ត ត្រូវបាន លោកជំទាវ អភិបាលនៃគណៈអភិបាលខេត្ត អនុញ្ញាតឱ្យរៀបចំវគ្គរំលឹកឡើងវិញ ដើម្បីជំរុញនូវការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាដល់មន្ត្រីទទួលបន្ទុកតាមមន្ទីរ អង្គភាពជុំវិញខេត្ត ដើម្បីជំរុញ ពង្រឹង និងបង្កើនចំណេះដឹងនូវប្រព័ន្ធបច្ចេកវិទ្យាថ្មីៗឱ្យបានទូលំទូលាយបន្ថែមទៀត សម្រាប់ផ្សព្វផ្សាយប្រកបដោយភាពត្រឹមត្រូវ និងទាន់ពេលវេលា ជូនសាធារណជន។
ដោយសារតែការងារមមាញឹករបស់ថ្នាក់ដឹកនាំ ពុំអាចចូលរួមជាអធិបតីក្នុងពិធីបើកវគ្គនេះបាន ដូចនេះខ្ញុំត្រូវបានចាត់ឱ្យចូលរួមក្នុងនាមជាអ្នកសម្របសម្រួល និងក្នុងនាមក្រុមការងារមន្ត្រីបង្គោលព័ត៌មានវិទ្យាសាលាខេត្ត ខ្ញុំសូមយកឱកាសនេះ គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ លោកជំទាវអភិបាលខេត្ត គណៈអភិបាលខេត្ត និងលោកនាយករដ្ឋបាលសាលាខេត្ត ដែលតែងតែយកចិត្តទុកដាក់គាំទ្រ និងផ្តល់ឱកាសដល់ក្រុមការងារព័ត៌មានវិទ្យានៃរដ្ឋបាលខេត្ត បានបំពេញចំណេះដឹងថ្មីៗបន្ថែមរហូតមក តាមរយៈស្វ័យសិក្សាស្រាវជ្រាវ តាមរយៈក្រសួងព័ត៌មាន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងការតម្រង់ទិសពីក្រសួងមហាផ្ទៃ ក៏ដូចជាទីស្តីការគណៈរដ្ឋមន្ត្រីជាបន្តបន្ទាប់មក។
កន្លងមក លោក លោកនាយក នាយករងទីចាត់ការ និងអ្គភាពចំណុះសាលាខេត្ត លោក លោកស្រីអនុប្រធានមន្ទីរ ប្រធានការិយាល័យ និងសមាជិក សមាជិកាទាំងអស់ធ្លាប់បានដឹង បានលឺហើយថា បច្ចុប្បន្នជាយុគ្គសម័យទំនើបកម្មនៃប្រព័ន្ធព័ត៌មានវិទ្យា និងបណ្តាញសង្គម ពិតជាបានរួមចំណែកយ៉ាងសំខាន់បំផុតក្នុងការផ្សព្វផ្សាយ និងចែករំលែកនូវព័ត៌មានបានលឿនទាន់ចិត្ត ពិសេស បណ្តាញសង្គម ហ្វេសបុក និងតេលេក្រាម ។ល។ ដែលជាទីពេញនិយមខ្លាំងរបស់មនុស្សគ្រប់វ័យ និងមន្ត្រីរាជការគ្រប់ឋានៈ។
ជាក់ស្តែង ពាក់ព័ន្ធនឹងការងារនេះ ធាតុសំខាន់បំផុតដែលមិនអាចខ្វះបាន គឺការចូលរួមពីអស់លោក លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទទួលបន្ទុកតែម្តង ដែលតែងតែបាន បញ្ជូនព័ត៌មាន ឱ្យក្រុមការងារខេត្ត ក៏ដូចជាបង្ហោះនៅក្នុង ផេក ឬគណនីមន្ទីរបានទាន់ពេលវេលា ដើម្បីផ្សព្វផ្សាយបន្តជូនសាធារណជន បានដឹង និងជ្រាបអំពីសកម្មភាពនានារបស់ថ្នាក់ដឹកនាំ និងព្រឹត្តិការណ៍សំខាន់ដែលត្រូវបានរៀបចំឡើងនៅក្នុងមន្ទីរ អង្គភាព និងនៅក្នុងមូលដ្ឋានក្រុង ស្រុក។
ដើម្បីពង្រឹងការចូលរួមអភិវឌ្ឍ គេហទំព័រ ហ្វេកបុកផេករដ្ឋបាលខេត្ត ហ្វេសប៊ុកផេកលោកជំទាវអភិបាលខេត្ត ផេក ឬគណនីរបស់មន្ទីរ អង្គភាពនានា ឱ្យបានកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព ទទួលបានលទ្ធផលល្អប្រសើរ សូមឱ្យមានការចូលរួមបន្ថែមពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ពិសេសមន្ត្រីទទួលបន្ទុកព័ត៌មានវិទ្យានៃមន្ទីរអង្គភាពនីមួយៗ ។
តាមរយៈការធ្វើបទបង្ហាញ ដែលក្រុមការងារនឹងបង្ហាញជូននាពេលបន្តិចទៀតនេះ ទោះបីមានរយៈពេលខ្លីក៏ពិតមែន ដែលមិនស្របនឹងទំហំការងារព័ត៌មានវិទ្យាក្តី តែវគ្គនេះគ្រាន់ តែជាការពង្រឹង និងជំរុញបន្ថែមដើម្បីបង្កើនប្រសិទ្ធភាពការងារដែលមានស្រាប់តែប៉ុណ្ណោះ។
ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណដល់ លោក លោកនាយក នាយករងទីចាត់ការ និងអ្គភាពចំណុះសាលាខេត្ត លោក លោកស្រីអនុប្រធានមន្ទីរ ប្រធានការិយាល័យ និងសមាជិក សមាជិកាទាំងអស់ ដែលបានផ្តល់កិត្តិយសចូលរួមវគ្គពង្រឹងឡើងវិញនាពេលនេះ ដែលជាការណែនាំ ចង្អុលបង្ហាញដ៏មានសារសំខាន់បំផុតរបស់ លោកជំទាវអភិបាលខេត្ត និងថ្លែងអំណរគុណដល់ក្រុមការងារព័ត៌មានវិទ្យាសាលាខេត្ត ដែលបានខិតខំរៀបចំវគ្គនេះឡើង ប្រកបដោយការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់តាមការចាត់តាំងរបស់ថ្នាក់ដឹកនាំ។
ខ្ញុំសូមគោរពជូនពរ លោក លោកស្រី សមាជិក សមាជិកា ទាំងអស់ សូមមានសុខភាពល្អ និងជ័យជម្នះគ្រប់ភារកិច្ច៕
=======✓✓=======
ថ្ងៃអង្គារ ១៣ កើត ខែស្រាពណ៍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣
August 29, 2023

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    11/03/2026

    លោក រ៉ូវ រតន:សម្បត្តិ សមាជិកក្រុមប្រឹក្សាស្រុកគិរីសាគរ និងជាប្រធានគណ:កម្មការគ្រប់គ្រងសាលារៀនវិទ្យាល័យកោះស្ដេចបានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទេទិវាជាតិអំណាន លើកទី១១ ក្រោមប្រធានបទ សំណេរ និងអំណានក្នុងបរិបទថ្មី និងសុខភាពពិភពលោក

  • រដ្ឋបាលស្រុកស្រែអំបិល/
    11/03/2026

    លោកជា ចន្ទ័កញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគម  អតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្តកោះកុង

  • ហេង គីមឆន/
    10/03/2026

    លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះនៅថ្ងៃចន្ទ ២រោច ខែបុស្ស ឆាំ្នម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆាំ្ន២០២៦ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្គុំ ផ្ទះសំណាត់ និងបន្ទប់ជួល

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះឈ្មោះស្ត្រីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារចំនួន១នាក់ ឈ្មោះ ស៊ុយ សុខុម អាយុ២០ឆាំ្ន រស់នៅភូមិតានី ឃុំភ្ញីមាស

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំកោះស្ដេច បានបេីកកិច្ចប្រជុំពិសេស ស្ដីពីការតែងតាំងមេឃុំ ជំទប់ទី១ ជំទប់ទី២ និងជ្រេីសរេីសសមាជិកក្រុមប្រឹក្សាឃុំ បន្ថែម